
តើការរួមភេទដែលល្អបំផុតត្រូវបញ្ចប់ត្រឹមរយៈពេល ៥នាទី ឬអូសបន្លោយរហូតដល់ ២ម៉ោង? តើការរួមភេទបានយូរបង្ហាញថា អ្នកពិតជាមានភាពជោគជ័យមែនទេ?
បុរសភាគច្រើនអាចអូសបន្លោយពេលវេលាបានចាប់ពី ១ ទៅ ១០ នាទី
អ្នកស្រាវជ្រាវជាច្រើនបានផ្តោតទៅលើពេលវេលានៃការរួមភេទ រួមបញ្ចូលទាំងការសម្រេចកាមដោយខ្លួនឯង ព្រមទាំងការរួមភេទបញ្ចូលទៅក្នុងទ្វារមាសផងដែរ។ លទ្ធផលបានបង្ហាញ កម្រិតនៃការរួមភេទភាគច្រើនដល់ចំណុចកំពូលចាប់ពី ១ ទៅ ១០ នាទី។
លោកសាស្ត្រាចារ្យ Wincze បានប៉ាន់ប្រមាណថា មានបុរសប្រហែលជា ៩០% ទូទាំងពិភពលោក ដែលមានលទ្ធភាពអាចអូសបន្លោយពេលវេលាបានត្រឹមកម្រិតនេះ។
ស្ត្រីត្រូវការប្រើពេល ៨ ទៅ ១៥ នាទីសម្រាប់ការរួមភេទ
- ជាធម្មតាស្ត្រីចង់ឲ្យដៃគូររបស់ខ្លួនចេះមានគំនិតច្នៃប្រឌិត និងធ្វើសកម្មភាពនៅលើរាងកាយមុនពេលចាប់ផ្តើមរួមភេទ។
- ប្រសិនបើការរួមភេទក្រោម ៥ នាទី មិនអាចដាស់អារម្មណ៍ឲ្យនាងទទួលបានភាពសុខស្រួលបានឡើយ។
- ប៉ុន្តែមិនត្រូវលេងរាងកាយយូរពេកនោះទេ ព្រោះអាអូនតូចបុរសស៊ូទ្រាំប៉ះឡើងរឹងមិនបានយូរឡើយ។
ពេលវេលាឆាប់ចេញទឹកកាមមានតិចជាង ៦០ វិនាទីសម្រាប់ការប្រយុទ្ធ
សាស្ត្រាចារ្យ Wincze មានប្រសាសន៍ថា ការពន្យល់តាមផ្នែកវេជ្ជសាស្ត្រមានលក្ខណៈវិនិច្ឆ័យផ្សេងៗពីគ្នានៃការឆាប់ចេញទឹកកាម ប៉ុន្តែជាទូទៅបុរសដែលមានជំងឺអាចបាញ់ទឹកកាមចេញក្នុងពេលតិចជាង ១នាទី បន្ទាប់ពីអាអូនតូចវាយលុកចូលទៅក្នុងទ្វារមាស ហើយករណីមួយចំនួនអាចចេញមុនពេលយុទ្ធនាការក៏មាន។
សាស្ត្រាចារ្យ Wincze បន្តទៀតថា «មនុស្សមួយចំនួនឆាប់បញ្ចេញទឹកកាមបំផុត គ្រាន់តែខាងស្រីយកដៃប៉ះមិនយូរប៉ុន្មានក៏អាចបញ្ចេញបានដែរ។ ដូច្នេះករណីនេះតម្រូវឲ្យមានការព្យាបាលជាបន្ទាន់»៕
ដោយ៖ Seng hong
0 comments:
Post a Comment