Sunday, January 31, 2016

វិធីព្យាបាលបញ្ហាហូរទឹករំអិលចេញពីទ្វារមាស




គ្មានស្ត្រីណាម្នាក់ដែលមិនធ្លាប់ប្រឈមមុខនឹងបញ្ហាមួយនេះទេ ប៉ុន្តែវាជាបញ្ហាទូទៅមួយសម្រាប់ស្ត្រីគ្រប់រូប ជាពិសេសក្នុងកំឡុងពេលដែលអូវុលចាប់ផ្តើមជ្រុះ។

មូលហេតុអាចបណ្តោលមកពីកត្តាផ្សេងៗគ្នា ដូចជា៖ ការឆ្លងមេរោគនៅលើស្បូន, ស្ត្រេស, ការឆ្លងមេរោគផ្សិត...។

សូមចាំថា៖ ការផ្លាស់ប្តូរពណ៌ណាមួយ ឬកម្រិតនៃការហូរទឹករំអិលចេញពីទ្វារមាស អាចជាសញ្ញានៃការឆ្លងមេរោគនៅក្នុងទ្វារមាស។
ទោះជាយ៉ាងណាមានថ្នាំជាច្រើនសម្រាប់ព្យាបាលបញ្ហាមួយនេះ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តវិធីធម្មជាតិ សូមអនុវត្តវិធីដូចខាងក្រោម៖

ប្រេអអូលីវ និងផ្កា Marigold
លាយប្រេងអូលីវជាមួយនឹង ផ្កាព្រមទាំងស្លឹក Marigold នៅក្នុងក្រឡថ្មមួយ រួចយកទៅហាលថ្ងៃឲ្យបានពីរថ្ងៃ។ អនុវត្តល្បាយនេះលើទ្វារមាស ខណៈពេលដែលមានការហូរទឹករំអិល។ សូមអនុវត្តមុនពេលចូលគេង។

ខ្លាញ់ (lard)
តើអ្នកដឹងទេ ខ្លាញ់ជ្រូកដែលត្រូវបានកេម្រាញ់ហើយ ជាឱសថដ៏ល្អក្នុងការព្យាបាលបញ្ហាទ្វារមាស? អ្នកអាចធ្វើការលាងសម្អាតយ៉ាងហោចណាស់ឲ្យបាន ១០ដងក្នុងពេលមករដូវ ដោយគ្រាន់តែយកសំឡីកប្បាសជ្រលក់ ហើយជូតសម្អាត។ វិធីមួយនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលការឆ្លងមេរោគ និងការរលាក៕

ដោយ៖ Seng hong

0 comments:

Post a Comment